ចាន់ តារាទី ធ្លោយមាត់ទម្លាយរឿងអ្នកសិល្បរួមជំនាន់មួយរូបពេលមកលេងស្រុកមិនសូវនឹកនាស្កាត់មកជួបអ្នកស្រី

by

in

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ដ៏​ល្បី នា​ទស​វត្ស​ន៍​ឆ្នាំ​៩០ អ្នកស្រី ចាន់ តារា​ទី បាន​ទម្លាយ​ពី​អាកប្បកិរិយា​អ្នកសិល្ប​ចាស់​រួម​ជំនាន់​មួយ​រូប​ដែល​បាន​ចេញ​ទៅ​រស់នៅ​ប្រទេស​គេ ហើយ​ពេល​មក​មានឱកាស​មក​លេង​ស្រុក​ខ្មែរ​ម្តង​ៗ​នោះ គឺ​មិនសូវ​ជា​នឹកនា​ស្កាត់​ជួប​អ្នកសិល្បៈ​ចាស់​ៗ​ជា​ពិសេស​រូប​អ្នកស្រី បើ​ទោះបី​ធ្លាប់​បាន​ឆ្លងកាត់​អនុស្សាវរីយ៍​ជា​ច្រើន និង​សាង​កេរ្តិ៍ឈ្មោះ​លើ​វិ​ថី​សិល្ប​ជាមួយ​គ្នា​យ៉ាង​ល្អ​ក៏​ដោយ ។

ក្នុង​ពិធី​ជួបជុំ​ហូប​អាហារ​រួម​គ្នា ជាមួយនឹង​អតីត​តារា​សម្តែង​ជើង​ចាស់ គឺ​លោក ឧត្តម បូ​ទី ដែល​បាន​មក​លេង​ស្រុក​ខ្មែរ ហើយ​ស្កាត់​មក​ជួប​ដល់​គេហដ្ឋាន​នោះ អ្នកស្រី ចាន់ តារា​ទី បាន​លើក​ឡើង​ថា នាង​សុំ​សរសើរ​ដល់​លោក ឧត្តម បូ​ទី ដែល​នៅ​រក្សា​អត្ត​ច​រិ​ក​ឬក​ពា​នៅ​ដដែល បើ​ទោះបី​បែក​គ្នា​ជិត​៣០​ឆ្នាំ ប៉ុន្តែ​នៅ​ស្កាត់​មក​ជួប​អ្នកស្រី​សម្តែង​ក្តី​នឹករលឹក ។