ទីក្រុង​វ៉ាស៊ីនតោន៖ ​រដ្ឋាភិបាល​របស់​លោក​បៃដិន​យល់​ព្រម​ឱ្យ​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​

ទីក្រុង​វ៉ាស៊ីនតោន៖ ​រដ្ឋាភិបាល​របស់​លោក​បៃដិន​យល់​ព្រម​ឱ្យ​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​របស់​អាមេរិក​រយៈ​ចម្ងាយ​ឆ្ងាយ​ចូល​ទឹក​ដី​រុស្ស៊ី​ហើយ​​​។ នេះ​បើ​​​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​រដ្ឋាភិបាលអាមេរិក​២​នាក់​​កាល​ពី​យប់​មិញ​​​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​​។​ បើ​ដូច្នេះ​មែន វា​ជា​ការ​បង្ហាញ​ថា​រដ្ឋាភិបាល​របស់​លោក​បៃដិន​បាន​ផ្លាស់​ប្ដូរ​គោល​នយោបាយ​របស់​ខ្លួន​ហើយ​។

ប្រភព​ខាង​លើ​នេះ​ថ្លែង​បន្ត​ទៀត​ថា​បន្ទាប់​ពី​ទទួល​បាន​សញ្ញា​ភ្លើ​ងខៀវ​ពី​វ៉ាស៊ីនតោន​ប៉ុណ្ណេះ​ហើយ​ អ៊ុយ​ក្រែន​មុខ​តែ​បាញ់​មីស៊ីល​គ្មាន​ដក​ដៃ​ទេ​ចូល​ទឹក​ដី​រុស្ស៊ី​ព្រោះ​មីស៊ីល​ទាំង​នោះ​មិន​ដឹង​ជា​បញ្ជូន​ទៅ​ដល់​អ៊ុយ​ក្រែន​តាំង​ពី​អង្កាល់​​។ លោក​បៃដិន​សម្រេច​ចិត្ត​បែប​នេះ​តែ​២​ខែ​ប៉ុណ្ណោះ​មុន​ពេល​លោក​បញ្ចប់​តំណែង​ជា​ផ្លូវ​ការ​ និង​ចាក​ចេញ​ពី​សេត​វិមាន​​​ថ្ងៃ​​ទី​២០ ខែ​មករា​​។