កង​រាជ​ឣា​វុ​ធ​ហត្ថ​ បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅតុលាការ ករណី​លួច​ម៉ូតូ​​របស់​ស​ង្សារ

by

in

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​ នៅថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២៤​នេះ បានបញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​ខេត្ត​ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ ។

យោងតាមកង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ បានអោយដឹងថា កាលពី​វេលា​ម៉ោង​១១​និង​០០​នាទីថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ វ​ណ្ណា សុជាតា ស្តី​ពី​ករណី​លួច​ម៉ូតូ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២៤ ផ្លា​ក​លេខ បាត់ដំបង 1AV-4351 ចំនួន​០១​គ្រឿង និង​ទូរសព្ទ​ដៃ​ម៉ាក OPPO ចំនួន​០១ គ្រឿង កាលពី​វេលា​ម៉ោង​១២ និង​០០​នាទី ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ ។