Category: ព័ត៌មានសំខាន់

  • នាវាចម្បាំង​របស់​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក USS Savannah បាន​មក​ដល់​កម្ពុជា កាលពី​ថ្ងៃ​ចន្ទ ដែល​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង ក្នុង​រយៈពេល​៨​ឆ្នាំ ដោយ​ផ្តល់​ជា​សញ្ញា​មួយ​នៃ​ការ​ប្រែប្រួល​ជា​វិជ្ជមាន​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា និង​អា​មេ​រិ​ក

    នាវាចម្បាំង​របស់​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក USS Savannah បាន​មក​ដល់​កម្ពុជា កាលពី​ថ្ងៃ​ចន្ទ ដែល​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង ក្នុង​រយៈពេល​៨​ឆ្នាំ ដោយ​ផ្តល់​ជា​សញ្ញា​មួយ​នៃ​ការ​ប្រែប្រួល​ជា​វិជ្ជមាន​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា និង​អា​មេ​រិ​ក

    នាវាចម្បាំង​របស់​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក USS Savannah បាន​មក​ដល់​កម្ពុជា កាលពី​ថ្ងៃ​ចន្ទ ដែល​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង ក្នុង​រយៈពេល​៨​ឆ្នាំ ដោយ​ផ្តល់​ជា​សញ្ញា​មួយ​នៃ​ការ​ប្រែប្រួល​ជា​វិជ្ជមាន​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា និង​អា​មេ​រិ​ក ។ នៅ​ពេល​នាវាចម្បាំង USS Savannah ដែល​ជានា​វា​ប្រយុទ្ធ​ដ៏​មាន​អនុភាព បាន​នាំ​នាវិក​សរុប​១០៣ រូប​ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ នាវា និង​នាវិក​អា​មេ​រិ​កបាន​ទទួល​ស្វាគមន៍​ពី​សំណាក់​ភាគី​កម្ពុជា​ជាមួយនឹង​ស្នាមញញឹម និង​កម្រងផ្កា ។ លោក ដា​នី​ញែ​ល ស្លេ​ត (Daniel A. Sledz) មេបញ្ជាការ​នាវា USS Savannah បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា ខ្លី​មួយ​ថា វា​ពិតជា​ឱកាស​ដ៏​ល្អ​ដែល​នាវា​អា​មេ​រិ​កបាន​បង្ហាញ​វត្ត​មាននៅ​ទី​នេះ​ជា​ថ្មី​បន្ទាប់​ពី​ខកខាន​អស់​រយៈពេល​៨​ឆ្នាំ ។ ដោយឡែក ស្ថានទូត​សហរដ្ឋអាមេរិក​វិញ​ក៏​បាន​បង្ហោះ​សារ​ស្វាគមន៍​ការ​មក​ដល់​នៃ​នាវាចម្បាំង​នេះ​មក​កាន់​កម្ពុជា​ផង​ដែរ ។ ស្ថានទូត​បាន​អះអាង​ថា USS Savannah នេះ​ជា​នាវាចម្បាំង​ការពារ​តំបន់ឆ្នេរ​ដ៏​មាន​ប្រសិទ្ធភាព ។ វា បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ដែល​ជា​ទស្សនកិច្ច​លើក​ដំបូង​នៃ​នាវា​របស់​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​នៅ​កម្ពុជា នៅ​ក្នុង​រយៈពេល​៨​ឆ្នាំ​មកនេះ ។ ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​សុ​ឆន្ទៈ​នេះ​នាវិក​របស់​នាវា​នេះ​នឹង​មានកម្ម​វិធី​សកម្មភាព​មួយ​ចំនួន​ជាមួយ​កង​យោធពលខេមរភូមិន្ទ ដែល​ជា​សម​ភាគី​របស់​កង​នាវា USS Savannah ដើម្បី​លើកកម្ពស់​ការ​សម្របសម្រួល​គ្នា និង​ការ​ឆ្លើយ​តប​ចំពោះ​បញ្ហា​ប្រឈម​រួម​ផ្នែក​សន្តិសុខ​លំហ​សមុទ្រ…