លោក​ជំទាវ​បណ្ឌិត ជា សិរី អំពាវនាវ​ដល់​សិស្ស​ជាប់​បាក់​ឌុ​ប​ទាំងអស់​ត្រូវ​ចេះ​សម្រេចចិត្តជ្រើសរើសជំនាញ​ដែល​ខ្លួន​ស្រលាញ់​

សូមចុច Subscribe កោះសន្តិភាព ព័ត៌មាន​ទាន់​ហេតុការណ៍ ព័ត៌មានពិត និង​គួរឲ្យទុកចិត្ត

រាជធានីភ្នំពេញ ៖ ​លោក​ជំទាវ​បណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ធ្វើការ​ក្រើនរំលឹក​ដល់​សិស្សានុសិស្ស​ដែល​ទើប​ប្រឡង​ជាប់​ជា​ស្ថាពរ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សិក្សា ២០២៣-២០២៤​ ទាំងអស់កុំ​ជ្រើសរើស​ជំនាញ ឬ ទៅ​រៀនសូត្រ​នៅ​មហាវិទ្យាល័យ​តាម​មិត្តភក្តិ​ត្រូវ​ចេះ​សម្រេចចិត្ត​ជ្រើសរើស​នូវ​ជំនាញ​ណា​ដែល​ខ្លួន​ស្រលាញ់​និង​តាម​ទេព​កោសល្យ​ដែល​ខ្លួន​ឲ្យ​តាម​ស្រប​តាម​ការ​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ​និង​តម្រូវការ​ទីផ្សារ​ការងារ​ ។

លោក​ជំទាវ​បណ្ឌិត ជា សិរី​  បាន​លើក​ឡើង​ដូចនេះ​នៅ​ក្នុង​ឱកាស​ដែល​លោក​ជំទាវ​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ថ្នាក់​ទី ​១២ ដែល​ប្រឡង​ជាប់​ជា​ស្ថាពរ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឆ្នាំ​សិក្សា ២០២៣-២០២៤ នៅ​ក្នុងស្រុក​ប្រាសាទ​សំបូរ​ និង​ស្រុក​ស​ន្ទុ​ក​ខេត្តកំពង់ធំ​នៅ​ថ្ងៃ​ទី​ ១២​ខែវិច្ឆិកា​ឆ្នាំ​ ២០២៤​ដោយ​បញ្ជាក់​ដែរ​ថា​ បើ​យើង​សម្រេច​ជ្រើសរើស​ ជំនាញ​ណា​ដែល​ខ្លួន​ស្រលាញ់ ​បាន​ហើយយើង​ត្រូវ​តែ​មាន​ស្មារតី​ប្តេជ្ញា​ចិត្ត​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​បើ​ចេះ​អី​មួយ ត្រូវ​ចេះ​ឲ្យ​ច្បាស់​ និង​ប្រាកដ ទើប​អាច​រក​ការងារ​បាន​ល្អ​ដូច សម្តេច​បវរ​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត ធ្លាប់​មាន​ប្រសាសន៍​ថា ​រៀន​ឲ្យ​ចប់ រៀន​ឲ្យ​ចេះ និង​ឲ្យ​មានការ​ងារ​ធ្វើ ហើយ​ក៏​មិន​ខុស​នឹង​ពាក្យចាស់​តែង ពោល​ថា “​ចេះ​អ្វី​ចេះ​ឲ្យ​ប្រាកដ ប្រាក់​រត់​តាម​ហៅ​”​ នោះ​ដែរ ​។