ទន្ទឹមនឹងការចូលរួមអបអរសាទរដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់ជាស្ថាពរសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសិក្សា ២០២៣-២០២៤ នេះ លោកជំទាវបណ្ឌិត ជា សិរី បានលើកទឹកចិត្តដល់សិស្សដែលមិនទទួលបានជោគជ័យសម្រាប់ការប្រឡងឆ្នាំនេះ ត្រូវតស៊ូប្រឹងប្រែងរៀនសូត្របន្តទៀត កុំបោះបង់ចោលត្រឹមនេះ ហើយត្រូវចាត់ទុកថា ឆ្នាំនេះបានផ្តល់នូវបទពិសោធន៍ថ្មីមួយដល់ខ្លួនសម្រាប់បន្តប្រឹងប្រែង និងត្រៀមខ្លួនប្រឡងជាថ្មីម្តងទៀត នៅឆ្នាំសិក្សាក្រោយ ។ ហើយត្រូវចាំថា បរាជ័យលើកនេះ គឺជាពិសោធន៍ដែលធ្វើឲ្យយើងអាចស្គាល់ខ្លួនឯងកាន់តែច្បាស់ ស្គាល់ពីភាពខ្លាំង និងភាពខ្សោយ ដូចសុភាសិតមួយពោលថា “ស្គាល់ខ្លួនឯងច្បាស់ ស្គាល់សត្រូវច្បាស់ ច្បាំង ១០០ដង ឈ្នះ ១០០ដង” ។

Leave a Reply