ប្រាកដណាស់ ពិតជាប្លែកទាក់ទាញចិត្តមហាជនណាស់ តារាសម្តែងស្រី មាន សូនីតា ជួយផ្សព្វផ្សាយទូកងខ្មែរអមជាមួយសម្លៀកបំពាក់យ៉ាងស្រស់សោភា តែអ្វីនឹកស្មានមិនដល់នោះកញ្ញាបង្ហាញអារម្មណ៍ញាប់ញ័រថា « នេះជាលើកទី១ហើយ ដែលកញ្ញាញ័រជើងបែបនេះ»។

ជាការពិត កញ្ញា មាន សូនីតា តែងតែជួយផ្សព្វប្រពៃណីវប្បធម៌ខ្មែរ ដូចជា កាលពីកន្លងទៅ កញ្ញាចំណាយពេលជួយផ្សព្វផ្សាយពីទេសចរនៅតាមតំបន់មួយចំនួនអោយបរទេសបានស្គាល់ ពោលតាមរយៈការផ្សព្វផ្សាយកាលពីកន្លងទៅកញ្ញាបង្ហើបចំណាយថវិកាអស់ច្រើនគួរសម្យ ។ កាលពីពេលថ្មីៗនេះ មាន សូនីតា បានលើកឡើងក្នុងការបណ្តាញសង្គមជាមួយរូបភាពប៉ុន្មានសន្លឹកភ្ជាប់ទូកងខ្មែរថា « ញ័រជើង ហើយក៏ជាប្លង់មួយដែលពិបាកថតជាងគេ តែយ៉ាងណា យើងក៏បានជោគជ័យក្នុងសម្តែងធ្វើជាមិនភ័យបានសម្រេច» ។
Leave a Reply