លោកស្រី ដោ សម្ផស្ស នាយិកា​រង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​

រាជធានី​ភ្នំពេញ ៖ លោកស្រី ដោ សម្ផស្ស នាយិកា​រង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា សម្រាប់​ថ្ងៃ​ទី​២ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០២៤​នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ប្រមាណ​២​លាន​២​សែន​នាក់ បាន​ចូលរួម​ទស្សនា​កម្សាន្ត ប្រកបដោយ​ទឹកមុខ​សប្បាយ​រីករាយ​ក្រោម​ម្លប់​នៃ​សន្តិភាព កើន​លើស​២​ដង​បើ​ប្រៀបធៀប​ទៅ​នឹង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃ​ទី​១ ។